Photos
Reviews
4.5
517 Reviews
Tell people what you think
Ros Sambor Sambor
· September 2, 2014
Dear Minister of Civil Service Cambodia,
We have a urgent question to ask,why the ministry determine the age only 30 years old of Medical doctor for Public hospital?Because we have studied for a long... time and our ages are over 30 years old,we hope our Minister make a new law for our future.we really need to take an entrance exam for public hospital but we can not serve our government due to our ages?Please Excellency consider more about this issue.Sincerely Behalf of Medical Doctor See More
ស៊ាន សាវ័ន
· July 26, 2017
I love it
Lyny Phidol
· April 20, 2014
First, I'd to show my deepest respect. I would like to ask a question " where can the candidates check their short-listed for exam on 4 of May?"
Sokha Doeun
· September 12, 2016
Please share good information to all of us. Thanks
LingLing Hour
· March 20, 2014
I really excited when i knew this page and i want u to post more and more about work in state to all student study law
Sayyan Santereisei
· January 22, 2016
សូមគោរពឯឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណះជាទីគោរព ខ្ញុំបាទមានសំណួរមួយចង់គោរពជូនឯឧត្តមបានជ្រាបថា ខ្ញុំបាទចង់ដឹងអំពីនីតិវិធីនៃការចូលនិវត្តន៏របស់មន្ត្រីរាជាការស៊ីវិល(គ្រូបង្រៀន) ព្រោះសព្វថ្ងៃនេះខ្ញុំបា...ទមានចម្ងល់ពីបញ្ហានេះ ដោយជាក់ស្តែងឱពុកខ្ញុំត្រូវចូលនិវត្តន៏នាខែមីនាខាងមុខនេះ ហើយបានទៅក្រសួងសង្គមកិច្ចដោយបានធ្វើឯកសាររួចហើយតែខ្វះសលាប័ត្រព៌តមានដែលវាត្រាមូលពីក្រសួងសាធារណះតែប៉ុណ្ណោះ។ អាស្រ័យហេតុដូចបានជម្រាប់ជូនខាងលើសូមឯឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណះមេត្តាពន្យល់និងទទួលការគោរពអំពីខ្ញុំបាទដោយក្តីអនុគ្រោះ។ See More
Ek Chonchangivaraksmey
· November 30, 2015
ខ្ញុំចង់ដឹងថាលទ្ធិផលប្រលងប្រជែលនៅក្រសួងមុខងារប្រកាសនៅថ្ងៃណា...
Chheun Pros
· August 13, 2015
ទីបំផុតទៅអតីតសិស្សមន្រ្តីក្រមការដែលបានរៀននៅសាលាភូមិន្ទរដ្ឋបាល ក្រោយពីបានរៀបចំមុខងារសាធារណៈថ្មី អត់មានសិទ្ធិប្រឡងចូលរៀនវគ្គមន្រ្តីជាន់ខ្ពស់ ព្រោះលក្ខខណ្ឌត្រូវមានក្របខណ្ឌទាបបំផុត ខ.៣.១ ដែលកាលពីមុន ខ.៣.១...១ ហើយសិស្សមន្រ្តីក្រមការទាំងនោះ ពេលចេញពីសាលាភ្លាម បាន ខ.៣.១១។
អតីតសិស្ស ERA៖
ជាន់ខ្ពស់=ក.៣.១
ក្រមការ= ខ.៣.៤
ហេតុអ្វី?????????????????????????
See More
Meng Mantith
· March 2, 2014
ពត៌មានថ្មីៗនឹងត្រូវផ្សព្វផ្សាយជូនមន្ត្រីរាជការតាម Page នេះ
Roa BA
· May 21, 2014
please to see the result at Ministry of Civil Service Cambodia ក្រសួងមុខង
Chakriya Ouk
April 17, 2014
More information for population khmer looking for a job..& study laws too. So great "agree"
Ses Sreypau
· April 9, 2015
សម្រាប់ពត៌មានផ្សេងៗទាក់ទងនឹងមន្ត្រីរាជកាអាចដឹងបានតាមរយ: page នេះ។
Thin Phearun
· March 29, 2016
Pls. Be Transparent, Justice, Quality, Nationwide, Independent ...
Kuy Phoeurn
· March 13, 2014
សូមកំណត់ការបង់ថ្លៃសេវាអោយបានច្បាស់ ពីការដំឡើងថ្នាក់ តួនាទីជាដើម នេះជាមេរោគសង្គម
Ratanak Koung
· September 26, 2014
I think it's good for getting the information.
Hai Seu Meng
· June 15, 2014
more information is have important for me.
Chantrea Rany
· December 7, 2015
លទ្ធផលប្រឡងលោកគ្រូ
Ros Piseth
· March 3, 2014
Good for all official services
នី វណ្ឌី
· June 27, 2014
សុំព័ត៌មានថ្មីៗ
Videos
វីដេអូស្តីពី Mobile App កម្មវិធីព័ត៌មានសេវាសាធារណៈ
175
វីដេអូស្តីពី Mobile App កម្មវិធីព័ត៌មានសេវាសាធារណៈ ដែលរៀបចំឡើងដោយក្រុមការងារក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។ Youtube link: https://www.youtube.com/watch?v=JREt4QcJNJk របៀបទាញយក និងប្រើប្រាស់កម្មវិធីព័ត៌មានសេវាសាធារណៈ តាមទូរស័ព្ទស្មាតហ្វូន Youtube link: https://www.youtube.com/watch?v=uGmrRSghi2g -ទាញយកកម្មវិធីព័ត៌មានសេវាសាធារណៈ IOS: https://itunes.apple.com/us/app/id1168922309 Android: https://play.google.com/store/apps/details?id=com.cammob.publicservice
371
វីដេអូស្តីពី Mobile App កម្មវិធីព័ត៌មានសេវាសាធារណៈ ដែលរៀបចំឡើងដោយក្រុមការងារក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។ Youtube link: https://www.youtube.com/watch?v=JREt4QcJNJk របៀបទាញយក និងប្រើប្រាស់កម្មវិធីព័ត៌មានសេវាសាធារណៈ តាមទូរស័ព្ទស្មាតហ្វូន Youtube link: https://www.youtube.com/watch?v=uGmrRSghi2g -ទាញយកកម្មវិធីព័ត៌មានសេវាសាធារណៈ IOS: https://itunes.apple.com/us/app/id1168922309 Android: https://play.google.com/store/apps/details?id=com.cammob.publicservice
314
1
Posts

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមុខងារសាធារណៈ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដឹកនាំកិច្ចប្រជុំពិភាក្សាកម្រិតអន្តរក្រសួងលើសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល» ដោយមានសមាសភាពអញ្ជើញមកពីក្រសួងស្ថាប័នចំនួន ០៨ សរុបប្រមាណ ២៦នាក់។ អនុក្រឹត្យនេះមានគោលបំណងកំណត់ឱ្យមានការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈ (ហៅកាត់ អ.ផ.ស) គំរូ ដើម្បីជំរុញការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃដំណើរការរបស់អង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល ឱ្យកាន់តែប្រសើរទ្បើង។
ទាញយកឯកសារៈ http://www.mcs.gov.kh/?p=12968

សាលាភូមិន្ទរដ្ឋបាលនឹងរៀបចំបើកវគ្គបណ្តុះបណ្តាលវគ្គខ្លី(១២០ម៉ោង) ដល់មន្រ្តីរាជការនៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានតម្រូវការបង្កើនសមត្ថភាពទៅតាមជំនាញ។
ទាញយកឯកសារៈ http://www.mcs.gov.kh/?p=12964

Posts

លិខិតរបស់ក្រសួងមុខងារសាធារណៈ ផ្ញើជូនទៅក្រសួង ស្ថាប័ន ពាក់ព័ន្ធទៅនឹង វគ្គបណ្តុះបណ្តាលបន្តមន្ត្រីជាន់ខ្ពស់ និងវគ្គបណ្តុះបណ្តាលបន្តមន្ត្រីមធ្យមឆ្នាំ២០១៨ សម្រាប់មន្រ្តីរាជការស៊ីវិល នៅសាលាភូមិន្ទរដ្ឋបាល។
ទាញយកឯកសារៈ http://www.mcs.gov.kh/?p=12960

No automatic alt text available.
Image may contain: text

វីដេអូស្តីពី Mobile App កម្មវិធីព័ត៌មានសេវាសាធារណៈ ដែលរៀបចំឡើងដោយក្រុមការងារក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។
Youtube link: https://www.youtube.com/watch?v=JREt4QcJNJk

របៀបទាញយក និងប្រើប្រាស់កម្មវិធីព័ត៌មានសេវាសាធារណៈ តាមទូរស័ព្ទស្មាតហ្វូន
Youtube link: https://www.youtube.com/watch?v=uGmrRSghi2g

...

-ទាញយកកម្មវិធីព័ត៌មានសេវាសាធារណៈ
IOS: https://itunes.apple.com/us/app/id1168922309
Android: https://play.google.com/store/apps/details…

See More
1.6K Views

ខេត្តកោះកុង៖ នារសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលាខេត្តកោះកុង មានរៀបចំពិធីប្រកាសតែងតាំងលោក ឡុង ពុទ្ធី ជាប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុងថ្មី ក្រោមអធិបតីភាពឯកឧត្តម រស់ សូផាន់ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងមានការអញ្ជើញចូលរួមពីលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាពជំនាញជុំវិញខេត្តជាច្រើននាក់ផងដែរ ។
ទាញយកឯកសារៈ http://www.mcs.gov.kh/?p=12932

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលភូកេត្រា ក្រុមការងារគម្រោងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៃក្រសួងមុខងារសាធារណៈ បានចូលរួមពិធី «ប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS) ជាផ្លូវការនៅក្រសួងចំនួន១០ និងប្រកាសបន្តអនុវត្តគម្រោង FMIS ជំហានទី២ ទៅកាន់ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់...ឆ្នាំ២០១៨ » ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ប្រធាន អនុប្រធាន សមាជិកទាំងអស់នៃក្រុមការងារអនុវត្តគម្រោង FMIS ប្រចាំក្រសួងចំនួន១០ ។ គោលដៅចម្បងរបស់ការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMIS) គឺដើម្បីគាំទ្រ ជំរុញ និង ពន្លឿនសកម្មភាពទូទៅរបស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) នៅគ្រប់ដំណាក់កាល ដោយបង្កើននូវគណនេយ្យភាព ប្រសិទ្ធភាព ភាពស័ក្កិសិទ្ធិ និងការធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ។
ទាញយកឯកសារៈ http://www.mcs.gov.kh/?p=12914

See More

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ ពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមុខងារសាធារណៈ ឯកឧត្តម គង់ សុភី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ និងជាប្រធានលេខាធិការដ្ឋាន
គណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំរវាងលេខាធិការដ្ឋានកំណែទម្រង់ទាំង៣ រួមមានលេខាធិការដ្ឋានគណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ និងអគ្គលេ...ខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរួមនៃកំណែទម្រង់ទាំង៣ ។ កិច្ចប្រជុំនេះផ្ដោតជាសំខាន់លើប្រធានបទ៖(១)ពិនិត្យមើលលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរួម សម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៧ (២)ពិភាក្សាលើសំណើផែនការសកម្មភាពរួមគ្នារបស់លេខាធិការដ្ឋានកែទម្រង់ទាំង៣សម្រាប់ឆ្នាំ២០១៨ (៣)បញ្ហាផ្សេងៗ -ការបណ្តុះបណ្តាលនៅថ្នាក់ក្រោមជាតិ-ការផ្តល់រង្វាន់លើកទឹកចិត្តនៅថ្នាក់ក្រោមជាតិ។
ទាញយកឯកសារៈ http://www.mcs.gov.kh/?p=12887

See More

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ អង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅវិទ្យាស្ថានជាតិសង្គមកិច្ច ឯកឧត្តម គង់ សុភី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការកែទម្រង់រដ្ឋបាលសារធាណៈ នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញធ្វើបទឧទ្ទេសនាមស្ដីពី «ទស្សនទាននៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ» ដើម្បីបង្កើនចំណេះដឹងបន្ថែមដល់សាស្រ្ដាចារ្យ និងនិស្សិត ដែលកំពុងសិក្សាជំនាញរដ្ឋបាលសាធាណៈ និងគ្រប់គ្រងសាធារណៈ ក្នុងដេប៉ាតឺម៉ងគោលនយោបាយនិងអភិបាលកិច្ច នៃវិទ្យាស្ថានជាតិសង្គមកិច្ច សរុបចំនួនប្រមាណ ១២០នាក់ (ស្រ្តី ៤០នាក់) ។
ទាញយកឯកសារៈ http://www.mcs.gov.kh/?p=12868

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃ ព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៨ ក្រសួងមុខងារសាធារណៈ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការប្រើប្រាស់ប្រព័ន្ធបញ្ជូន និងទទួលតារាងបៀវត្សតាមប្រព័ន្ធព័ត៌មានវិទ្យា» ដែលនឹងប្រព្រឹត្តទៅរយៈពេល០៥លើក នៅទីស្តីការក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ ដោយមានសមាសភាពចូលរួមពីចម្ងាយជាមន្ត្រីជំនាញគ្រប់គ្រងតារាងទូទាត់បៀវត្សរបស់មន្ទីរមុខងារសាធារណៈទាំង ២៥ រាជធានី-ខេត្ត ។ ការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង មានគោលបំណងណែនាំអំពីការប្រើប្រាស់ប្រព័ន្ធបញ្ជូន និងទទួលតារាងបៀវត្សតាមប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់ការគ្រប់គ្រងតារាងទូទាត់បៀវត្សមន្ត្រីរាជការស៊ីវិលឱ្យមានប្រសិទ្ធភាពខ្ពស់ និងដើម្បីធ្វើឱ្យការបើកផ្តល់បៀវត្សជូនមន្ត្រីរាជការស៊ីវិលបានឆាប់រហ័ស ទាន់ពេលវេលា។
ទាញយកឯកសារៈ http://www.mcs.gov.kh/?p=12850

រាជធានីភ្នំពេញ៖ កាលពីថ្ងៃ ពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៨ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណ: និងជានាយកសាលាភូមិន្ទរដ្ឋបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមកម្មវិធីបិទការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់មិត្តភាពសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០១៧ ដែលបានប្រព្រឹត្តទៅនៅទីលានបាល់ទាត់ (W...orld Cup Soccer) ផ្លូវសម្ដេច ជា ស៊ីម សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (នៅជិតសួនសុបិន្តចំការព្រីង វត្តសំរោងអណ្ដែត)។ កម្មវិធីនេះមានគោលបំណងដើម្បីពង្រឹងមិត្តភាព សាមគ្គីភាព និងភាតរភាព រវាងកម្មសិក្សាការី និងសិស្សមន្ត្រី ព្រមទាំងជួយលើកស្ទួយវិស័យអប់រំកាយ និងកីឡា របស់កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់-មន្ត្រីមធ្យមឆ្នាំ២០១៧ និងសិស្សមន្ត្រីក្រមការជំនាន់ទី៧ នៃសាលាភូមិន្ទរដ្ឋបាល។
ទាញយកឯកសារៈ http://www.mcs.gov.kh/?p=12839

See More

ខេត្តក្រចេះ៖ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចិត្របុរី បានដឹកនាំក្រុមគ្រូពេទ្យស្មគ្រ័ចិត្តមកពី ប្រទេសកាណាដា សហរដ្ឋអាមេរិក ណូវែលសេឡង់ ចិនហុងកុង រួមជាមួយគ្រូពេទ្យកម្ពុជា និងក្រុមការងារស្រុកចិត្របុរី ទៅចូលរួមក្នុងពិធីសំណេះសំណាល ពិនិត្យព្យាបាល និងចែកថ្នាំដោយឥតគិតថ្លៃ ជូនប្រជាជននៅឃុំ និងឃុំកោះច្រែង ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ នាព្រឹកថ្ងៃ សៅរ៍ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៧ ។
ទាញយកឯកសារៈ http://www.mcs.gov.kh/?p=12810

រាជធានីភ្នំពេញ៖ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមពិធីក្រុងពាលី សុំម្ចាស់ទឹកដី បើកការដ្ឋានសាងសង់អគារសិក្សាថ្មី ១ខ្នង កំពស់ ៥ជាន់ ទំហំ (៣៩,៤ ម៉ែត្រ x ១២,៥ម៉ែត្រ) និងស្តូបព្រះព្រហ្មមុខបួនថ្មី កំពស់រួម ៥ម៉ែត្រ នៅក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃ សៅរ៍ ១២ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៨។
ទាញយកឯកសារៈ http://www.mcs.gov.kh/?p=12795

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធសពមហាឧបាសក គង់ ខាត់ បិតាក្មេកសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាពនាថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ ក្នុងជន្មាយុ ១០១ឆ្នាំ។
យើងខ្ញុំសូមបួងសួងឲ្យវិញ្ញាណក្ខ័ន្ធរបស់ មហាឧបាសក គង់ ខាត់ សូមឲ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ទាញយកឯកសារៈ http://www.mcs.gov.kh/?p=12775

ខេត្តក្រចេះ៖ ថ្ងៃ ចន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តក្រចេះ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាជ័យជំនះ ៧មករា (៧.១.១៩៧៩-៧.១.២០១៨) នៅសួនកុមារ (មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត) ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការគ្រប់មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់ទាំង៣ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជនគ្រប់ក្រុម និងប្រជាពលរដ្ឋប្រមាណជាង ៣០០០ នាក់ ក្នុងនោះមាន ស.ស.យ.ក ខេត្ត ប្រមាណ ១០០នាក់ ផងដែរ។
ទាញយកឯកសារៈ http://www.mcs.gov.kh/?p=12761

អនុក្រឹត្យ ស្តីពីការដំទ្បើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យា។
ទាញយកឯកសារៈ http://www.mcs.gov.kh/?p=12757

Image may contain: text
No automatic alt text available.