(English version below) - SEPTEMBER PROTESTS

ខ្ញុំមានកង្វល់ចំពោះរបាយការណ៍ថ្មីៗនេះអំពីការចាប់ខ្លួនសកម្មជនបរិស្ថានចំនួនបីរូប ដែលឥឡូវនេះត្រូវបានចោទប្រកាន់ពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបង្កើតភាពវឹកវរនៅក្នុងសង្គម” តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ បុគ្គលមួយចំនួនទៀត រាប់ទាំង ព្រះសង្ឃមួយអង្គ ត្រូវបានចាប់ខ្លួន និងឃុំខ្លួនចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន។ ខ្ញុំក៏បានតាមដានយ៉ាងដិតដល់នូវរបាយការណ៍ដែលថា អង្គការសង្គមស៊ីវិលចំនួនប្រាំពីរ ផ្សេងគ្នាត្រូវបានគេស្វែងរក ឬជូនដំណឹងអំពីការផ្អាកមិនឲ្យចូលទស្សនកិច្ចនៅអង្គការទាំងនោះ ដោយអាជ្ញាធរចាប់តាំងពីសប្តាហ៍មុន។ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ បង្កើតសមាគម និងការជួបជុំដោយសន្តិវិធី ត្រូវបានការពារដោយនិយាម និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជារដ្ឋធម្មនុញ្ញកម្ពុជាផងដែរ។ ខ្ញុំសូមលើកទឹកចិត្តដល់អាជ្ញាធរកម្ពុជា ធានាថាសិទ្ធិទាំងនេះត្រូវបានគោរព និងការពារ ហើយបង្កើតបរិយាកាសមួយដែលបុគ្គលម្នាក់ៗអាចអនុវត្តសិទ្ធិទាំងនេះ។ ខ្ញុំសូមជំរុញឱ្យបញ្ជូនអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះទៅតុលាការ ឲ្យបានឆាប់ៗ ហើយត្រូវគោរពឲ្យបានពេញលេញនូវសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវរបស់ពួកគេ។ ខ្ញុំកំពុងតាមដានព្រឹត្តិការណ៍ទាំងនេះយ៉ាងដិតដល់នៅក្នុងប្រទេសកម្ពុជា។

I am concerned by the recent reports of arrests of three environmental activists who have now been charged with “incitement to commit a felony and create a chaos in the society” under Articles 494 and 495 of the Criminal Code. A number of other individuals, including a monk, have been arrested and detained since Friday last week. I have also been closely following reports that seven different CSOs have been searched or informed of pending visits by the authorities since last week. The rights to freedom of expression, association and peaceful assembly are protected by international human rights norms and standards as well as by the Cambodian Constitution. I encourage Cambodian authorities to ensure that these rights are respected and protected and to create an environment in which individuals are able to exercise these rights. I urge that those arrested are promptly brought before a court of law and their due process rights are fully respected. I am following these events closely in Cambodia.